ព័ត៌មានជាតិ

អាណិតគាត់ណាស់! ជីវិតអ្នកបើកទូកម្នាក់ធ្លាក់ទឹកស្លាប់ នៅម្ដុំកោះរ៉ុង

ព្រះសីហនុ: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីព្រឹក មានករណីអ្នកបើកទូកម្នាក់បានស្លាប់ដោយខ្យល់គ រួចធ្លាក់ទឹកម្ដុំកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ចាយ ស៊ឹង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរទូក មានស្រុកកំណើតភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្ន រស់នៅលើទូកនេសាទ ដែលម្ចាស់ទូកឈ្មោះ ឡឹប លី ភេទប្រុស អាយុ ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យពិនិត្យថា ពិតជាខ្យល់គស្លាប់ប្រាកដមែន រួចប្រគល់ឲ្យក្រុមគ្រួសារយក​ ទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

មតិយោបល់