ចិន: ព្យុះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានបណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់និងបាត់ខ្លួន ៧៨នាក់ផ្សេង ទៀតនៅខេត្តហឺប៉ី ភាគខាងជើងប្រទេសចិន នេះបើយោងតាមការិយាល័យកិច្ចការស៊ីវិលរបស់ខ្លួន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
អាជ្ញាធរខេត្តបានបម្រុងទុកលុយ ១០៥លានយ័ន ស្មើនឹង ១៥,៧ លានដុល្លារសហរដ្ឋអាមេរិក នៃមូលនិធិសង្គ្រោះបន្ទាន់ សម្រាប់កន្លែងដែលរងគ្រោះខ្លាំងបំផុត ដើម្បីជួយការងារសង្គ្រោះ។ ហើយអាជ្ញាធរក្នុងតំបន់បានជម្លៀសមនុស្សជិត ៣០០.០០០ នាក់។ ខេត្តនេះបានទទួលរងការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ១៤,៦ ពាន់លានយន់ពីគ្រោះមហន្តរាយធម្មជាតិនេះ។
សូមបញ្ជាក់ថា ដោយសារតែព្យុះភ្លៀងបានបង្កឲ្យមានការដាច់ភ្លើង, ការរំខានក្នុងការប្រាស្រ័យទាក់ទងនិងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀត, និងការបិទផ្លូវនៅទូទាំងខេត្ត Jingxing។ ហើយភាគខាងជើងនិងភាគឦសានប្រទេសចិន បានវាយប្រហារ ដោយព្យុះភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បណ្តាលឱ្យអ្នកស្លាប់និងរបួសជាច្រើននិងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ៕

មតិយោបល់