ស៊ូដង់ខាងត្បូងៈក្រសួងសុខាភិបាលប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់ថាមនុស្ស ២៧១ នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្ររវាងក្រុមកងទ័ពប្រឆាំង នៅខាងក្រៅវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី ជូបា ជាទីកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរជាថ្មីនៅថ្ងៃអាទិត្យនេះ។នេះបើយោងតាមសារព័ត៌មានសិនហួចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកស្លាប់រាប់បញ្ចូលទាំងជនស៊ីវិល ៣២នាក់ មន្រ្តីប៉ូលិសបាន៥នាក់ ទាហានរដ្ឋាភិបាល៤៤នាក់ និងទាហាន១៩០នាក់នៃបក្សប្រឆាំង ចលនារំដោះប្រជាជនស៊ូដង់(SPLM-IO)ដែលដឹកនាំដោយអនុប្រធានាធិបតីលោកRiek Machar។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈដែលទាំងនេះគឺជាតួលេខបឋម ។របាយការណ៍ បានបន្ថែមទៀតថាទាហានរដ្ឋាភិបាលចំនួន ៣៤នាក់ជាមន្ត្រីនគរបាល៥នាក់ និងជនស៊ីវិលយ៉ាងតិច២៧ នាក់ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលនិងកងកម្លាំងបក្សប្រឆាំង SPLM-IO នៅរសៀលថ្ងៃសុក្រគឺធ្ងន់ធ្ងរបំផុត ចាប់តាំងពីការផ្សះផ្សាជាតិរវាងលោកប្រធានាធិបតី Salva Kiir និងជាអតីតមេដឹកនាំក្រុមឧទ្ទាមលោក Machar នៅក្នុងខែមេសា។
លោក Kiir និងលោក Machar កាលពីល្ងាចថ្ងៃសុក្របានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីមានការប៉ះទង្គិចគ្នា។ពួកគេបាននិយាយថា ពួកគេបានកុំពង់ស្ថិតនៅក្នុងកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតីនៅពេលប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះចេញ។ទោះជាយ៉ាងណា ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអាទិត្យក្នុងរដ្ឋធានី ជូបា ហើយការបាញ់កាំភ្លើងនិងការបាញ់ផ្លោងកាំភ្លើងធំអាចត្រូវបានឮ។
បេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងបានឱ្យដឹងថា ការប្រយុទ្ធគ្នានេះបានជំរុញឱ្យប្រជាជនប្រហែល ១០០០ នាក់តាំងទីលំនៅនៅក្នុងការការពាររបស់អង្គការសហប្រជាជាតិ នៃតំបន់ស៊ីវិល(POC) បាននិរទេសទៅមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅតំបន់ Jebel ។
សេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលនោះ មិនបាននិយាយអំពីការប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យដែលបានបង្ខំឱ្យមនុស្សរាប់រយនាក់នៃជនស៊ីវិលផងដែរ ស្វែងរកការការពារនៅឯមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។
លោក William Gatjiath Deng អ្នកនាំពាក្យបក្សប្រឆាំងSPLM-IO បាននិយាយថា កងទ័ពរដ្ឋាភិបាលបានវាយប្រហារទៅលើមូលដ្ឋានរបស់ពួកគេក្នុងតំបន់Jebel នៅដើមថ្ងៃអាទិត្យនេះដោយប្រើ ឧទ្ធម្ភាគចក្របីគ្រឿងទម្លាក់គ្រាប់បែកលើជំរុំរបស់ពួកគេ។ប្រភពបានប្រាប់ស៊ីនហួ ថាមានការប្រយុទ្ធគ្នាផងដែរនៅក្បែរ លំនៅដ្ឋានរបស់អនុប្រធានាធិបតីលោក Machar ៕

មតិយោបល់