អាមេរិកៈ មន្ទីរបញ្ចកោណ កំពុងបញ្ជូនទាហានចំនួន ៥,២០០ នាក់ ទៅកាន់ព្រំដែន ជាមួយប្រទេសម៉ិកស៊ិក ខណៈដែលជនចំណាកស្រុកជនជាតិអាមេរិកកណ្តាលរាប់ពាន់នាក់ បានធ្វើដំណើរទៅភាគខាងជើង ឆ្លងកាតតាមប្រទេសម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ដំណើរឈ្លានពានរបស់ជនអន្តោប្រវេសន៍ ឆ្ពោះមកកាន់ព្រំដែនខ្លួន នឹងត្រូវជួបជាមួយកងទ័ពអាមេរិក ដែលកំពុងរង់ចាំពួកគេ។
ដោយមានសមាជិកឆ្មាំជាតិចំនួន ២,១០០ នាក់រួចហើយ កំពុងស្ថិតនៅឯព្រំដែន ដែលត្រូវបានបញ្ជូនទៅ តាមការស្នើសុំពីលោក ត្រាំ កាលពីខែមេសាកន្លងទៅ។
សូមជំរាបថា បញ្ហាជនចំណាកស្រុក កំពុងធ្វើឲ្យមានភាពរកាំរកូស រវាងគណបក្សនយោបាយអាមេរិកទាំងពីរ ជាមួយបទចោទប្រកាន់ថា បានប្រើប្រាស់ជនចំណាកស្រុក ដើម្បីទទួលបានផលចំណេញពីការបោះឆ្នោត ត្រឹមតែមួយសប្តាហ៍មុនពេល ដែលជនជាតិអាមេរិកធ្វើការបោះឆ្នោត៕
មតិយោបល់