ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

រោងចក្រផលិតស្ករស ទំហំវិនិយោគ ៣៦០លានដុល្លារ ធំបំផុតក្នុងប្រទេសកម្ពុជា និង តំបន់អាស៊ី

(ព្រះវិហារ)៖ រោងចក្រស្ករសធំជាងគេនៅកម្ពុជា-អាស៊ី បាននឹងកំពុងសម្ពោធឱ្យដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ លើទឹកដីនៃខេត្តព្រះវិហារ របស់ក្រុមហ៊ុន Rui Feng (Cambodia) International Co,.LTD ក្នុងទំហំវិនិយោគទុន នូវទឹកប្រាក់ចំនួន ៣៦០លានដុល្លារអាមេរិក និងជារោងចក្រទី២៩ និងធំបំផុតក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ី។ នេះបើតាមការឱ្យដឹងរបស់លោក លាវ ចុងសែង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន។

លោកបានបន្តឱ្យដឹង ក្នុងឱកាសសម្ពោធឱ្យដំណើរការ ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា (Rui Feng Cambodia International Co,.LTD) ជាផ្លូវការថា សក្តានុពលនៃសង្វាក់ផលិតកម្ម សុទ្ធសឹងជាគ្រឿងចក្រទំនើប និងស្វ័យប្រវត្តិ ញ៉ាំឱ្យរោងចក្រអាចបញ្ចេញ ស្ករអំពៅបាន ២០,០០០តោន ក្នុងមួយថ្ងៃ និងអាចចម្រាញ់ ក៏ដូចជាផលិតស្ករស រហូតដល់ចំនួន ២,០០០តោន ឯណោះ ព្រោះខេត្តព្រះវិហារបស់កម្ពុជា គឺជាតំបន់ភូមិសាស្ត្រ អំណោយផលផ្នែកកសិកម្ម ពិសេសផ្តល់អំណោយទាន ដល់ដំណាំអំពៅ សម្រាប់បម្រើវិស័យវត្ថុធាតុដើម ទៀតផង។

ទន្ទឹមនឹងនេះ អ្នកនាង ជា លីភា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស ប្រចាំក្រុមហ៊ុន បានប្រាប់ Post News ឱ្យដឹងថា បច្ចុប្បន្នរោងចក្រនេះ កំពុងទទួលបានកម្លាំងពលកម្មចំនួន ៧០០នាក់ និងត្រូវការកម្លាំងពលករបន្ថែមចំនួន ៩០០នាក់ បម្រើការក្នុងរោងចក្រ និងកសិករប្រមាណ ១,០០០នាក់ទៀត ចុះដាំអំពៅតាមកសិដ្ឋាន ដើម្បីបំពេញតម្រូវការ ព្រោះទំហំនៃការវិនិយោគ គឺធំជាងប្រទេសចិន ២ដងឯណោះ។ ចំពោះពលករ ឬកសិករម្នាក់ អាចរកចំណូលចន្លោះពី ១លានរៀល ទៅ ២លានរៀលក្នុងមួយខែ សម្រាប់ការចុះធ្វើពលកម្មជាមួយដំណាំអំពៅ ផ្ទុយពីកាលមុន ចំណូលពីការធ្វើស្រែ បានត្រឹម ១លាន ទៅ ២លានរៀល ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែង ក្នុងឱកាសសម្ពោធឱ្យដំណើរការ ក្រុមហ៊ុន រូយ ហ្វេង ខេមបូឌា (Rui Feng Cambodia International Co,.LTD) ជាផ្លូវការ និងមានប្រសាសប៍ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ គ្រប់ស្ថាប័ន សហការជាមួយប្រជាកសិករ និងក្រុមហ៊ុន ដើម្បីដាំដំណាំអំពៅលក់ឱ្យក្រុមហ៊ុន សម្រាប់រកចំណូលទ្រទ្រង់ជីវភាពមួយផ្នែក និងមួយផ្នែកទៀត ក្រោយការចម្រាញ់យកជាតិស្ករពីអំពៅអស់ នៅសល់កាកសំណល់ទាំងនោះ អាចយកមកផលិតជាជីធម្មជាតិ និងអគ្គិសនី បន្ថែមទៀត ផងដែរ។

ជាចុងក្រោយ លោក លាវ ចុងស៊ែង នាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយហ្វេង បានបង្ហាញនូវគោលដៅអភិវឌ្ឍន៍ដំណាំអំពៅ គឺដើម្បីរួមចំណែកអូសទាញកំណើនសេដ្ឋកិច្ច ដោយឧស្សាហកម្ម នាំមកនូវឱកាសការងារ ផ្តល់ជូនប្រជាពលរដ្ឋ និងបង្កើនតម្លៃផលិតកម្ម និងរកចំណូលប្រាក់ពន្ធបន្ថែមទៀត ដល់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយហ្វេង ជាប់លំដាន់លេខ៣ ក្នុងការផលិតស្ករស ដ៏ល្អបំផុត ក្នុងប្រទេសចិន ហើយគ្រោងការណ៍នៅកម្ពុជា ក្រុមហ៊ុនកំពុងត្រូវការផ្ទៃដី ៨ម៉ឺនហិកតា បន្ថែមលើផ្ទៃដីសម្បាទានបច្ចុប្បន្នប្រមាណ ៦ពាន់ហិកតា ទៀត អនុវត្តន៍តាមយុទ្ធសាស្ត្រផលិតស្ករស ឱ្យបាន ៤៨ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញសង្វាក់ផលិតកម្ម ជាក់ស្តែង៕

13055478_853381978123847_3938510992783561811_n13015438_853381848123860_1379518751947826338_n13051712_853381891457189_8843792278526264879_n13051569_853382091457169_9153830731943478424_n12985580_853074624821249_2689768530388348162_n13001194_853074044821307_4015994591286044938_n 13001045_853074514821260_9157886404128503671_n 13051489_853074591487919_3033637523828593322_n13043414_853074901487888_6897130006335582965_n

មតិយោបល់