ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ចំនួនមនុស្សសា្លប់កើនទ្បើងដល់ ៧នាក់ និងរងរបួស ៣២៧នាក់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងកាប៊ុល

(ក្រុងកាប៊ុល)៖ ចំនួនមនុស្សសា្លប់កើនទ្បើងដល់ ៧នាក់ និងរងរបួសដល់ ៣២៧នាក់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងកាប៊ុល នៅក្បែរស្ថានទូតអាមេរិក ក្នុងប្រទេសអាហ្វហា្គនីស្ថាន ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន Breaking News ចេញផ្សាយមុននេះបន្តិច នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

ទោះជាគេនៅមិនទាន់ដឹងថា ក្រុមណាជាអ្នកបង្កនោះឡើយ អាជ្ញាធរទីក្រុងកាប៊ុលបាននឹងកំពុងសស្វែងរកជនដៃដល់ និងខិតខំជួយសង្គ្រោះអ្នករងរបូស ស្របពេលដែលមនុស្សស្លាប់ និងរបួសអាចនឹងមានច្រើននាក់បន្ថែមទៀត។ សម្រាប់ព័ត៌មាន លម្អិត នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕
photo_2016-04-19_14-13-47

មតិយោបល់