ព័ត៌មានសេដ្ឋកិច្ច

កាំកុងត្រូល៖ ហាមទិញផលិតផលត្រី TUNA មកពីបារាំង មានបំណែកដុំកែវ

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា អតិថិជនទាំងអស់ដែលបានទិញផលិតផលត្រី TUNA ចូរកុំទទួលទាន ឬអាចបោះចោល ព្រោះមានវត្តមានបំណែកដុំកែវ ដែលអាចបណ្តាលឲ្យរបួសមាត់ បំពង់ក ឬពោះវៀន។

ក្រុមហ៊ុន Conserverie Chancerelle នៅបារាំង បានសម្រេចប្រមូលមកវិញនូវ ផលិតផលត្រី TUNA កែវ មានគំរប។

ដូច្នេះ ដើម្បីការពារដល់សុវត្ថិភាពរបស់អស់លោកអ្នក សូមប្រុងប្រយ័ត្នជាមួយផលិតផល ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

អាស្រ័យហេតុនេះ សូមសាធារណ:ជន មេត្តាប្រុងប្រយ័ត្ន កុំទិញផលិតផលទាំងនេះ នឹងជួយសហការផ្តល់ព័ត៌មានដល់ មន្ត្រីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ៕

មតិយោបល់