(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ រោចក្រផលិតស្ករស របស់ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd. ដើម្បីទាញយកអគ្គិសនីប្រមាណ ៤០មេហ្គាវ៉ាត់ ពីកាកសំណល់ផលិតស្ករស មកផ្គត់ផ្គង់ដល់ រោងចក្រផលិតស្ករសខ្លួនឯងផង និងអាចផ្គត់ផ្គង់ប្រភពអគ្គិសនី ឲ្យអគ្គិសនីកម្ពុជានៅរដូវប្រាំងបានផង ។
អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់ខ្លួនថា លទ្ធភាពសហប្រតិបត្តិការ រវាងរោងចក្រផលិតស្ករស និងអគ្គិសនីកម្ពុជា ដែលចំណាយទុន ៣៦០ លានដុល្លារ ។ ហើយរោងចក្រផលិតស្ករសនេះ ជារោងចក្រធំជាងគេ មួយក្នុងតំបន់អាស៊ី ដែលមានលទ្ធភាព កិនអំពៅបានប្រមាណ ២០ ០០០ តោន ធ្វើស្ករស ក្នុងមួយថ្ងៃ និងកាកអំពៅដែលនៅសល់ អាចយកទៅដុតកំដៅទឹកយក ចំហាយទៅបង្វិលទួរប៊ីន ផលិតអគ្គិសនីបានប្រមាណ ៤០ មេហ្គាវ៉ាត់ ដែលអាចប្រើខ្លួនឯងផង និងអាចផ្គត់ផ្គង់ប្រភពអគ្គិសនី ឲ្យអគ្គិសនីកម្ពុជានៅរដូវប្រាំងផង ប៉ុន្តែនៅរដូវវស្សា រោងចក្រស្ករសនេះអាចសុំទិញអគ្គិសនី ពីអគ្គិសនីកម្ពុជាយកទៅ ប្រើប្រាស់វិញបាន៕
មតិយោបល់