(ភ្នំពេញ)៖ បុរសម្នាក់ សង្ស័យមានវិប្បត្តិក្នុងគ្រួសារ សម្រេចចិត្តកងកសម្លាប់ខ្លួន ស្លាប់បានសម្រេច តែត្រូវបានសាច់ញាតិ ហាក់បីដូចជាលាក់លៀម មិនឲ្យធ្លាយរឿង ធ្លាយពត៌មាន ក្រោយពីជនរងគ្រោះស្លាប់តាំងពីយប់ ក្នុងផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦រហូតដល់ម៉ោង៨និង០០នាទីព្រឹក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ដោយមិនបាច់ឲ្យពិនិត្យច្រើនពេកទេក៏ ប្រញាប់ដឹកសពយកទៅស្រុកបាត់ ។
តាមអ្វីដែលប្រជាពលរដ្ឋ ក្បែរខាង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈុំ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលម៉ាសុីនត្រជាក់ ស្នាក់នីផ្ទះជួលខាងលើ មានស្រុកកំណើត ភូមិខ្នាទៃ ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់បានសម្រេច បន្ទាប់ពីចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹក។
តាមប្រភពផ្សេងមួយទៀតបានបង្ហើបឲ្យដឹងថា ជនរងគ្រោះ សង្ស័យមានវិប្បត្តិក្នុងគ្រួសារ ទើបសម្រេចចិត្ត សម្លាប់ខ្លួនបែបនេះ នៅក្នុងបន្ទប់ទឹក ផ្ទះជួល តាំងពីយប់មកម្លេះ ដោយ ក្រុមគ្រួសារ ហាក់បីដូចជាលាក់លៀម ចង់លាក់កំបាំង តែក្រោយពី សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ជម្រុញឲ្យសមត្ថកិច្ចពិនិត្យ និងកោសល្យវិច័យឲ្យបានលឿនរួច ប្រញាប់ប្រញាល់ ដឹកសពយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ។
បើតាមបណ្ដាំជនរងគ្រោះបានផ្ដាំបងឈ្មោះ ភា ឲ្យជួយមើលថែរក្សារកូនហើយបានផ្ដាំប្រាប់ប្រពន្ធដែលធ្វើការនៅប្រទេសថៃឈ្មោះ អានី ថាបងមិនអាចរស់នៅបានដោយគ្មានអូន ដោយមានពាក្យជូនពរឲ្យអានីរួមរស់ជាមួយអ្នកថ្មីឲ្យមានសេចក្ដីសុខទៀតផង។
តាមពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថា បញ្ហាក្នុងគ្រួសារ របស់ជនរងគ្រោះ គឺសង្ស័យប្រពន្ធមានប្ដីថ្មី តែមិនដឹងច្បាស់ កើតមានរឿងអ្វី ឲ្យច្បាស់ ឲ្យប្រាកដនោះទេ រហូតដល់ជនរងគ្រោះ សម្រេចចិត្ត មិនចង់រស់ បញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ហើយក្រុមគ្រួសារ ហាក់បីដូចជាលាក់លៀមមិនហ៊ានទម្លាយរឿង ប្រញាប់ដឹកសពទៅស្រុកកំណើតវិញយ៉ាងនេះ ៕
មតិយោបល់