ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ស្លាប់និងរបួស ១១នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងអាល្លឺម៉ង់

អាល្លឺម៉ង់: បើយោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់និងរងរបួស ១១នាក់ផ្សេងទៀត ក្នុងការបំផ្ទុះគ្រាប់អត្តឃាតមួយ នាល្ងាចថ្ងៃអាទិត្យ នៅភាគខាងត្បូងរបស់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្នុងទីក្រុង Ansbach ដែលនៅជិតរដ្ឋធានី Nuernberg ពោលគឺ នៅក្បែរកន្លែងកើតហេតុគឺមានពិធីបុណ្យប្រគុំតន្ត្រី។

បើតាមសាក្សីបាននិយាយថា មានឧទ្ធម្ភាគចក្រជាច្រើនគ្រឿងហោះពីលើទីក្រុងនេះផងដែរ។ ហើយ​មូល​ហេតុនេះគឺនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយឡែកវាក៏មិនដឹងថាតើ​ការបំផ្ទុះនោះ​ជាការចៃដន្យ​ឬការវាយប្រហារណាមួយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ ក៏បានរងការ​វាយ​ប្រហារបាញ់គ្នានៅកណ្តាលផ្សារទំនើបមួយកន្លែង នាទីក្រុង Munich ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់និងរបួសប្រមាណ ២០នាក់ផងដែរ ក្រោយមកក្រុមរដ្ឋឥស្លាម IS បានប្រកាសចេញមុខទទួលខុស​ត្រូវចំពោះការវាយប្រហារខាងលើនេះ៕

Germany ExplosionGerman shooting07German shooting08

មតិយោបល់