ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី SU-27 បានធ្លាក់នៅសមុទ្រខ្មៅ

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះ យន្តហោះដឹកជញ្ជូនយោធា AN-26 ១គ្រឿង ឧទ្ធម្ភាគចក្រ MI-8 ១គ្រឿង អ្នកបើកយន្តហោះ រួមជាមួយនាវាចម្បាំង និងកប៉ាល់ស៊ីវិលជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលធ្លាក់យន្តហោះចម្បាំង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

យោងតាមទិន្នន័យបឋម កាលពីថ្ងៃពុធ បានឲ្យដឹងថា យន្តហោះចម្បាំង SU-27 មួយគ្រឿង បានធ្លាក់នៅសមុទ្រខ្មៅ ក្បែរទីប្រជុំជន Feodosya ក្នុងអំឡុងពេលនៃការហោះហើរ ដែលបានគ្រោងទុក។

សូមជំរាបថា នៅម៉ោងប្រហែល ៨ និង១០ នាទីយប់ (ម៉ោងនៅទីក្រុងមូស្គូ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ យន្តហោះចម្បាំង Su-27 បានហោះហើរតាមបេសកកម្ម ដែលបានគ្រោងទុក នៅលើសមុទ្រខ្មៅ ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីប្រជុំជន Feodosya ហើយបានបាត់ពីប្រព័ន្ធរ៉ាដាតែម្ដង៕

មតិយោបល់