ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋតួកគីជាងដប់ម៉ឺននាក់នាំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ

តួកគីៈ ពលរដ្ឋតួកគីជាងដប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ បាននាំគ្នាធ្វើបាតុកម្មធំមួយ នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ដែលរៀបចំដោយគណបក្សប្រឆាំង ប៉ុន្តែក៏មានការចូលរួមពីគណបក្សកាន់អំណាចផងដែរ ក្នុងការនិយាយថា “ទេ” ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

គណបក្សយុត្តិធម៍ និងអភិវឌ្ឍន៍ (AKP) បានសម្រេចចិត្តក្នុងការមានវត្តមាន សម្រាប់ការជួបជុំនេះ ដែលបានប្រារព្ធធ្វើឡើងដោយគណបក្សកាន់អំណាច (CHP) នៅតំបន់ Taksim Square ជាស្នូលកណ្ដាលនៃក្រុងអ៊ីស្តង់ប៊ុល ដែលជំនួបនេះ ក្នុងគោលបំណងដើម្បីផុសផុលគិតឆ្លើយថា ” ទេ ” ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

ក្នុងការជួបជុំនេះ ក៏មានតំណាង និងអ្នកគាំទ្រ AKP ដ៏ធំសម្បើម រួមមានទាំងសហជីពឆ្វេងនិយម និងក្រុម LGTBI (ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស និងពួកស៊ីមពីរ) ផងដែរ៕

មតិយោបល់