ឥណ្ឌា: មន្ត្រីប៉ូលិសជាន់ខ្ពស់បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទថា យ៉ាងហោចណាស់ មានកុមារចំនួន ៧នាក់បានស្លាប់និងរងរបួស ១២នាក់ផ្សេងទៀត បន្ទាប់ពីរថយន្តដឹកសិស្សសាលារបស់ ពួកគេ ត្រូវបានបុកដោយរថភ្លើងល្បឿនលឿន គ្រាដែលរថយន្តនេះ បានធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងនៅ ភាគខាងជើងរដ្ឋ Uttar Pradesh ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលរថយន្តរបស់សាលាឯកជនមួយដែលបានដឹក កុមារប្រមាណ ១៩នាក់បានឆ្លងកាត់ច្រកវិហារ Mehandipur នៅសង្កាត់ Bhadohi។ ស្ថានីយ៍រថភ្លើងដឹកអ្នកដំណើរ Manduadih-Allahabad បានបុករថយន្តនេះ នៅម៉ោងប្រហែល ៨ព្រឹក។
មន្ត្រីជាន់ខ្ពស់ផ្លូវដែកឥណ្ឌាបាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានគេបញ្ជាឱ្យចូលទៅក្នុងឧបទ្ទវ ហេតុនេះ ដើម្បីអះអាងថាតើវាជាកំហុសរបស់អ្នកបើកបររថយន្តដឹកសិស្សសាលា ឬពុំមានបុគ្គលិកប្រចាំ ការនៅច្រកគ្មានមនុស្សបើកផ្លូវរថភ្លើងនេះ។
សូមបញ្ជាក់ថា ផ្លូវដែកឥណ្ឌាគឺជាបណ្តាញផ្លូវដែកធំជាងគេរបស់ពិភពលោក ប៉ុន្តែកំណត់ត្រាសុវត្ថិភាពរបស់ខ្លួនគឺស្ថិតនៅក្រោមការចោទជាបញ្ហានៅឡើយ ហើយជាញឹកញាប់ច្រកគ្មានមនុស្សប្រចាំការត្រូវបានស្តីបន្ទោសចំពោះឧប្បត្តិហេតុបែបនេះ៕
មតិយោបល់