ស្រីលង្កាៈ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និង IFRC សហការជាមួយ កាកបាទក្រហមសង្គមស្រីលង្កា (SLRCS) នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ៣,៦ លានហ្វ្រង់ស្វីស ដើម្បីផ្តល់ជូន SLRCS សម្រាប់ជួយជនរងគ្រោះចំនួន ៤០.០០០នាក់ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេស កាលពីសប្ដាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលកាកបាទក្រហមសង្គមស្រីលង្កា បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃទឹកជំនន់ រហូតមកទល់ពេលនេះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រីលង្កា បានកើនឡើងដល់ ៤០០ នាក់ សម្រាប់ធ្វើការយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ព្រមទាំងផ្ដល់ការគាំទ្រលើកទឹកចិត្ត ដល់ជនរងគ្រោះដោយទឹកជំនន់ផងដែរ។
គួរបញ្ជាក់ផងដែរ យ៉ាងហោចណាស់មនុស្សចំនួន ១០២ នាក់ស្លាប់ និងជាង ២០០.០០០នាក់ ត្រូវបានបង្ខំឲ្យចេញពីផ្ទះរបស់ពួកគេ ដោយសារទឹកជំនន់ និងការរអិលបាក់ដី កាលពីសប្តាហ៍មុន៕
មតិយោបល់