ភ្នំពេញ៖ កិច្ចសម័យលើកទី២៧ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានបើកសម័យប្រជុំក្រោមរាជាអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាមហាក្សត្រ ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យនិងសំរេចលើរបៀបវរះទាំង៦។ របៀបវរះទី១: អំពីរបាយការណ៏សកម្មភាពរបស់អង្គក្រុមប្រឹក្សាចៅក្រមចន្លោះសម័យប្រជុំលើកទី២៧ដោយ អង្គ វង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៍។ វរះទី២: អង្គប្រជុំពិនិត្យនិងបោះឆ្នោទសំរេចលើសេចក្តីយល់ព្រមរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមអង្គចៅក្រម។ វរះទី៣: អង្គប្រជុំបានបោះឆ្នោតសម្រេចអនុម័តលើសេចក្តីព្រាងព្រះរាជក្រិត្យស្តីពីនិមិត្តសញ្ញា ត្រា រូបសញ្ញា សញ្ញាសក្ក័និងឯកសណ្ឋានផ្លូវការក្នុងពិធីបុណ្យជាតិសំរាប់សំគាល់ឧត្តមប្រឹក្សានៃអង្គចៅក្រមនិងអង្គការយុត្ថាធិការគ្រប់ថ្នាក់។ ព្រះរាជក្រិត្យនេះចែកចេញជា ៧ជំពូក ១៨មាត្រាហៀយនឹងត្រូវជំនួសព្រះរាជក្រិត្យដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ វរះទី៤: ពិនិត្យនិងសំរេចលើសំណើសុំតែងតាំងអនុប្រធានសាលាឧទរណ៏២រូប លោក ញូង ធុល ចៅក្រមសាលាឧទ្ធរណ៏ទៅជាអនុប្រធានសាលាឧទរណ៏ និងលោក ឃុន លាងម៉េងចៅក្រមសាលាឧទ្ធរណ៏ទៅជាអនុប្រធានសាលាឧទ្ធរណ៏។ វរះទី៥: ពិនិត្យនិងសំរេចលើសំណើសុំអនុញ្ញាតច្បាប់រយះពេល២ឆ្នាំជូនលោកស្រី ស្រ៊ុន ឈុនវលក្ខណ៏ចៅក្រមសាលាឧទ្ធរណ៏សម្រាកពីការងារដើម្បីចេញបន្តការសិក្សានៅប្រទេសជប៉ុន។
លោក ជិន ម៉ាលីនបាននិយាយតាមទូរស័ឮថា ការបន្ថែមអនុប្រធានសាលាឧទ្ធរណ៏ព្រោះវាជាការងារជួយថែម
និងរក្សាការងារឲ្យមានភាពរឹងមាំក្នុងការសម្រេចនៃអង្គហេតុ
នីមួយៗ។
មតិយោបល់