ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីប្រកាសថា ទំនាក់ទំនងនឹងរងផលប៉ះពាល់ បើអាមេរិកមិនធ្វើបត្យាប័នបព្វជិត

អាមេរិក: មន្រ្តីការបរទេសរបស់ប្រទេសតួកគីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ទំនាក់ ទំនងរវាងប្រទេសតួកគីនិងសហរដ្ឋអាមេរិក អាចនឹងរងផលប៉ះពាល់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនធ្វើ បត្យាប័នបព្វជិតលោក Fethullah Gulen ដោយរដ្ឋាភិបាលក្រុងអង់ការ៉ា បានចោទប្រកាន់ថា លោកជា មេក្លោងប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu បានឱ្យដឹងនៅក្នុងបទសម្ភាសមួយជាមួយ ទូរទស្សន៍ឯកជន Haberturk ប្រទេសតួកគី នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការបញ្ជូនលោក Gulen ត្រឡប់មកតួកគីវិញ។

រដ្ឋាភិបាលតួកគីបាននិយាយម្តងហើយម្តងទៀតថា យ៉ាងហោចណាស់ មនុស្ស ២៤៦នាក់បានស្លាប់ និង ជាង ២.១០០នាក់រងរបួសត្រូវបានរៀបចំដោយពួកអ្នកកាន់ចលនា Gulen៕

Mevlut Cavusoglu Turkey and US

មតិយោបល់