ជប៉ុនៈ ប៉ូលិសក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា រថយន្តពីរគ្រឿងបុកគ្នា នៅផ្លូវល្បឿនលឿន ភាគកណ្តាលប្រទេសជប៉ុន បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស ៤៥ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។
តាមរបាយការណ៍ បានឲ្យដឹងថា ហេតុការណ៍នេះ បង្កទ្បើងដោយរថយន្តមួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅ ពីខាងកើតទៅខាងលិច ឆ្លងកាត់គំនូសពុះចែកទ្រូងផ្លូវ មុននឹងទៅបុកខាងមុខរថយន្តក្រុង នៅលើផ្លូវ Tomei Expressway ក្នុងទីក្រុង Shinshiro នៃខេត្ត Aichi ។
តាមមន្ត្រីប៉ូលិស បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្ក បានស្លាប់បន្ទាប់ពីជាប់ នៅក្នុងរថយន្តអស់រយៈពេលប្រហែល ៤ម៉ោង ខណៈដែលអ្នកដំណើរ ៤៥ នាក់ ក្នុងចំណោមអ្នកដំណើរសរុប ៤៧ នាក់ នៅលើរថយន្ដក្រុង ត្រូវបានរងរបួស ដោយក្នុងនោះមាន ០៦នាក់ កំពុងស្ថិតក្នុងស្ថានធ្ងន់ធ្ងរ៕
មតិយោបល់