ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វ៊ីលីពីនបញ្ជាឲ្យកងកម្លាំងយោធា កម្ចាត់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យកងកម្លាំងយោធា កម្ទេចក្រុមសកម្មប្រយុទ្ធ Abu Sayyaf និងកម្មភាពប្រព្រឹត្តផ្សេងៗទៀត ដែលផ្ទុយពីច្បាប់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

នេះជាលើកដំបូងគេរបស់លោក Duterte នៅក្នុងរដ្ឋ Nation Address ដែលបាននិយាយថា សមត្ថភាពកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) នឹងជួយស្វែងរក ព្រមទាំងចូលរួមបោសសម្អាត ក្រុមសកម្មប្រយុទ្ធ និងសកម្មភាពប្រព្រឹត្តណា ដែលផ្ទុយពីច្បាប់ ដើម្បីធ្វើឲ្យប្រសើរឡើង។

លោកថ្លែងថា «ចាប់តាំងពីប្រទេសយើង នៅតែបន្តប្រឈមជាមួយនឹងការគំរាមកំហែងសន្តិសុខផ្ទៃក្នុងធ្ងន់ធ្ងរ ដោយអត្ថិភាព និងសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf នោះ ឥទ្បូវនេះ កម្លាំង AFP នឹងត្រូវអនុវត្តដើម្បីកម្ចាត់ឧក្រិដ្ឋជនទាំងនោះ»។

ក្រុម Abu Sayyaf បានចាប់ជំរិត និងកាត់ក្បាលមនុស្សមួយចំនួន សម្រាប់ចំណាប់ខ្មាំងណា ដែលមិនបង់ប្រាក់លោះតាមការទាមទាររបស់ពួកគេ។

ជនរងគ្រោះដោយការចាប់ជំរិតទាំងនោះ ត្រូវបានគេបញ្ជូនទៅកាន់សំពៅម៉ាឡេស៊ីចំនួន ៥ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន នៅចន្លោះភាគខាងត្បូងដែនទឹកកោះ Tawi-Tawi និង Sabah។

លោកប្រធានាធិបតី បាននិយាយថា រដ្ឋរបស់លោក នឹងពង្រឹងការសម្របសម្រួលជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដើម្បីបង្ក្រាបការចាប់ជំរិតនៅក្នុងតំបន់ដែនទឹករបស់ខ្លួន៕

មតិយោបល់