ព័ត៌មានអន្តរជាតិ

លិចទូកនៅម៉ាឡេស៊ី បណ្ដាលឲ្យមនុស្ស ១៤ នាក់ស្លាប់ ខណៈ ១២ នាក់ទៀតកំពុងបាត់ខ្លួន

ម៉ាទ្បេស៊ីៈ បើតាមឆ្មាំសមុទ្ររបស់ប្រទេស បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា ពួកគេបានរកឃើញសាកសព ១៤ នាក់ បន្ទាប់ពីទូកមួយ បានលិចនៅភាគខាងត្បូងរដ្ឋ Johor ខណៈដែលមនុស្ស ១២ នាក់ទៀតកំពុងបាត់ ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍មកថា ទូកនេះដឹកមនុស្សចំនួន ៦២ នាក់ ដែលពួកគេទាំងអស់ ជាជនអន្តោប្រវេសន៍ខុសច្បាប់ឥណ្ឌូនេស៊ី ហើយដោយសាររលកខ្លាំង ទើបបណ្ដាលឲ្យទូករបស់ពួកគេ ត្រូវក្រទ្បាប់កាលពីថ្ងៃសៅរ៌។

ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង ៣ល្ងាច (ម៉ោងក្នុងស្រុក) ហើយមកទល់ពេនេះ អ្នកដំណើរ ៣៤ នាក់ ត្រូវបានជួយគេសង្គ្រោះ ក្នុងនោះរួមមានស្ត្រី ៨នាក់ និង ២៦នាក់ទៀតជាបុរស៕

មតិយោបល់