ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរមានភាពកម្សោយលើចំណាត់ការ សាលាញូវហ្គេតវ៉េ សង់រំលោភចិញ្ចើមផ្លូវ

ភ្នំពេញៈ ជំងឺឆ្លងនៃការរំលោភចិញ្ចើមផ្លូវយកជាកម្មសិទ្ធិឯកជន រីកមកដល់ថ្នាលសិក្សាហើយ ទោះបីទីតាំងនោះជាកន្លែងបណ្តុះបណ្តាលអប់រំផ្តល់ចំណេះវិជ្ជា ច្បាប់និងក្រមសីលធម៌សេចក្ដីថ្លៃថ្នូរ ដល់ទំពាំងស្នងឫស្សីក៏ដោយនៅតែមិនគិតអំពីចំណុចតូចតាចដែលជះឥទ្ធិពលដល់សង្គមជាតិទាំងស្រុង។

ដូចជាសំណង់របស់សាលាញូវហ្គេតវ៉េ នៅតាមបណ្តោយផ្លូវ១៥៦ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បាននឹងកំពុងសាងសង់សំណង់មួយផ្សេងៗទៀត បង្អួតជាមួយបង្គោលភ្លើងយ៉ាងសង្ហាដោយមិនខ្វាយខ្វល់ និងច្បាប់អនុញ្ញាតហើយមិនប្រាប់អាជ្ញាធរឲ្យដឹងផង។

យោងតាមលោកស្រីចៅសង្កាត់វាលវង់បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទបានឲ្យដឹងថា អាជ្ញាធរថ្នាក់សង្កាត់មិនហ៊ានក្បែរទេ ដោយខាងសាលាមានកូនមន្ត្រីរាជការ និងអ្នកធំៗរៀននៅទីនោះច្រើន ហើយការសាងសង់សំណង់នោះ ក៏មិនបានប្រាប់ និងសុំច្បាប់អនុញ្ញាឡើយ។ គាត់បានបន្តទៀតថា កំណាត់ផ្លូវ១៥៦ ចាប់ពីចន្លោះផ្លូវ២១៥ មកដល់ផ្លូវ២១១ គឺមានជំងឺឆ្លងហើយ ដែលបានសាងសង់រំលោភយកចិញ្ចើមផ្លូវ។

ប្រជាពលរដ្ឋហាក់លែងចង់និយាយអំពីបញ្ហាសណ្តាប់ធ្នាប់ ដោយពួកគាត់មានការថប់ដង្ហើមហើយចង់ក្លាយទៅជាទម្លាប់ប្រចាំថ្ងៃសម្រាប់ការរស់នៅទៅហើយ (ប្រទេសមានច្បាប់ គ្រួសារមានវិន័យ) បើគិតតែពីមើលរំលងចំណុចតូចតាច មិនដោះស្រាយវាអាចក្លាយទៅជាភាពអសកម្ម យូរៗទៅកុំថាឡើយរឿងអ្វីក៏ដោយវាប្រែក្លាយទៅជារឿងធម្មតា។

បញ្ហាសំណង់ខាងលើនេះលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានបញ្ជាឲ្យក្រុមការងារចុះត្រួតពិនិត្យ តាមការចូលរួមរបស់ប្រជាពលរដ្ឋ លោករីករាយទទួលព័ត៌មានគ្រប់ពេលវេលាសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋាន៕

មតិយោបល់