ព័ត៌មានកីឡា

១១ឆ្នាំហើយកម្ពុជាមិនដែលឈ្នះសិង្ហបុរីទេ ចុះល្ងាចនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពុំទាន់ស្គាល់ពាក្យថាឈ្នះសិង្ហបុរីទេ គិតចាប់តាំងពីឆ្នាំ២០០៥មក។ ជំនួបផ្លូវការ៦ដង សិង្ហបុរីឈ្នះទាំង៦ ដោយស៊ុតក្រុមកម្ពុជាបាន ១៨គ្រាប់ ហើយរបូតតែ៣គ្រាប់ប៉ុណ្ណោះ។ ដូច្នេះ ចាំមើលថាតើជំនួបមិត្តភាពល្ងាចនេះ ក្រុមគោព្រៃ អាចសងសឹកបានដែរឬទេ?

កម្ពុជា បានអញ្ចើញក្រុមកូននាគអាស៊ី មកប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិ ដើម្បីកំដៅសាច់ដុំ ត្រៀម AFC Asian Cup ជុំទី៣បន្តទៀត។ មុនជំនួបនេះ គ្រូបង្គោល LEE TAEHOON បានកោះហៅកីឡាករជាច្រើនមកហ្វឹកហាត់ ក្នុងនោះមានសមាជិកវ័យក្មេងជាច្រើនដូចជា លី វ៉ាហេដ រស់ គង់សំរេច និង សេរីម៉ាត់ មូណូរ៉ូទីន ជាដើម។ ដូច្នេះការប្រកួតនេះនឹងតឹងតែងខ្លាំង ព្រោះកម្ពុជាកំពុងចង់បង្កើតកំណត់ត្រាថ្មី ខណៈសិង្ហបុរី កំពុងចង់ស្តារមុខមាត់ឡើងវិញ ក្រោយចាញ់វៀតណាម៣-០ ក្នុងជំនួបមិត្តភាព។

យ៉ាងណាក្តី លទ្ធផលនឹងបង្ហាញក្រោយការប្រកួត នៅល្ងាចថ្ងៃទី២៨ ខែកក្កដានេះ។

01camvsyria_nSafuwansddefaultNen+Sothearoth+Singapore+v+Cambodia+FIFA+2018+WI4yp_w25Lxl

មតិយោបល់