ព័ត៌មានជាតិ

First News: សង្ស័យករណីអារកសម្លាប់ជិតវត្តអង្គតាមិញ សមត្ថកិច្ចថា មិនទាន់ច្បាស់

ភ្នំពេញៈ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់ Post News នៅមុនបន្តិចថា ពិតជាមានករណីអារកសម្លាប់មនុស្សមែននៅជិតវត្តអង្គតាមិញ ក្នុងទីតាំងផ្ទះជួល ប៉ុន្តែយើងមិនទាន់កំណត់ច្បាស់នៅឡើយទេ ដោយសង្ស័យថា ជាករណីអារកសម្លាប់ខ្លួនឯង។

បើតាមសមត្ថកិច្ចដែលមានវត្តមាននៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះដែលសង្ស័យត្រូវគេអារកសម្លាប់នោះមានឈ្មោះ កែ វុទ្ធី អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣ ត្រៀមប្រឡងចូលរៀនពេទ្យ ត្រូវបានគេប្រទះឃើញអារកសម្លាប់ខ្លួននៅក្នុងផ្ទះជួលស្ថិតភូមិត្រពាំងល្វា នៅជិតវត្តអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នាព្រឹកម៉ោង១១និង២០នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ប៉ុន្តែគេមិនទាន់កំណត់ថា ជាករណីអ្វីពិតប្រាកដនៅឡើយទេ ដោយករណីនេះស្ថិតនៅក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច៕

មតិយោបល់