តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាយករដ្ឋមន្រ្តីតួកគី លោក Binali Yildirim បានថ្លែងថា ដំណើរការដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ នឹងត្រូវបានចាប់ផ្តើម ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) និងគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ព្រមទាំងគណបក្សចលនាអ្នកជាតិនិយម (MHP) បានឈានដល់ការមូលមតិគ្នាស្តីពីការបង្កើត រដ្ឋធម្មនុញ្ញថ្មីមួយ នេះបើតាមការឲ្យដឹងពីលោក Yildirim នៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
នាយករដ្ឋមន្រ្តី បានបន្ថែមថា «យើងបានឯកភាពគ្នា ធ្វើការផ្លាស់ប្តូរនៅក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដើម្បីដំណើរការឲ្យច្បាប់រដ្ឋធម្មនុញ្ញថ្មីទាំងមូល ត្រូវបានធ្វើទ្បើង»៕
មតិយោបល់