អូស្ត្រាលីៈ ហ្គេម Pokemon Go កំពុងក្លាយជាបញ្ហាសម្រាប់អាជ្ញាធរអូស្ត្រាលី ខណៈដែលប្រជាជនរបស់ខ្លួន ជក់ចិត្តលេងហេ្គមនេះ ក្នុងពេលបើកបរដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង តម្រូវឲ្យអាជ្ញាធរ ចាត់វិធានការប្រមាន ដល់អ្នកបើកបរទាំងឡាយ មិនឲ្យលេងហ្គេមនេះនៅក្នុងរថយន្តរបស់ពួកគេ។
អាជ្ញាធរផ្លូវថ្នល់របស់រដ្ឋ Vitoria បានចាត់វិធានការពិសេស ដោយប្រើក្តារបិទប្រកាសតាមផ្លូវ ដើម្បីប្រមានដល់អ្នកបើកបរមិនឲ្យលេងហ្គេម Pokemon Go អំឡុងពេលបើកបររថយន្ត។
កម្មវិធីហ្គេម Pokemon Go តម្រូវឲ្យអ្នកប្រើប្រាស់ ប្រើកាមេរ៉ា និងប្រព័ន្ធ GPS ទូរស័ព្ទដៃរបស់ពួកគេ ដើម្បីចាប់ “តួអង្គស៊េរីសត្វដ៏ពេញនិយម” ដែលបានក្លាយជាបាតុភូតសកល ហើយបើ តាមការប៉ានស្មាន មានអ្នកតំឡើងកម្មវិធីនេះចំនួន៧៥លាននាក់ នៅក្នុង១ខែដំបូងក្រោយពេលបានដាក់លក់នៅលើទីផ្សារ។
ការកើនឡើងនៃអ្នកប្រើបា្រស់កម្មវិធីហ្គេមនេះ បានធ្វើឲ្យផ្លូវ VicRoad និង ផ្លួវជាច្រើនរបស់រដ្ឋ Victoria និង មន្ត្រីត្រួតពិនិត្យចរាចរណ៍តំទ្បើងក្តារបិទប្រកាសដំណឹងនៅលើផ្លូវមមាញឹកនៅក្នុងទីក្រុង Melbourne ចំនួន១១ខ្សែ ដើម្បីរំឮកដល់អ្នកបើកបរអំពីគ្រោះថ្នាក់នៃការប្រើទូរស័ព្ទ ក្នុងអំឡុងពេលបើកបរ៕
មតិយោបល់