ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: មានករណីបំផ្ទុះនៅការិយាល័យចំណាកស្រុកនៅភាគខាងត្បូងអាល្លឺម៉ង់

អាល្លឺម៉ង់: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មានករណីបំផ្ទុះគ្រាប់ បែកនៅក្នុងការិយាល័យជនចំណាកស្រុក នៅក្នុងតំបន់ Zirndorf ជិតទីក្រុង Nuremberg នៅភាគខាង ត្បូងប្រទេសអាឡឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦នេះ។

ប៉ូលិសបានមកដល់កន្លែងកើតហេតុ បានរាយការណ៍តាមវិទ្យុ Bavarian ឲ្យដឹងថា ការបំផ្ទុះនោះ បានកើតឡើងប្រហែល ២០០ម៉ែត្រពីចំណុចការិយាល័យទទួលភ្ញៀវជនចំណាកស្រុក។

ករណីបំផ្ទុះគ្រាប់បែកខាងលើនេះ មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាតើមានអ្នកស្លាប់និងរងរបួស ប៉ុន្មាននាក់នៅឡើយទេ ដោយឡែកក៏មិនទាន់បានដឹងថាតើវាជាករណីភេរវកម្មឬយ៉ាងណានោះ៕

មតិយោបល់