ជប៉ុនៈ នៅថ្ងៃអង្គារនេះ ជប៉ុនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនៃការប្រែប្រួលអាកាសធាតុ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥ នៅទីក្រុងប៉ារីសក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន និងការពារការប្រែប្រួលអាកាសធាតុ ( 2005 Paris climate Change Agreement )។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការបង្កើតកកិច្ចព្រមព្រៀងនេះ ចង់ឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ដោយគ្មានការបំពុលបរិយាកាស (NoFossilFuels) កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកំណត់កុំឲ្យមានការកើនឡើងសីតុណ្ហភាពជាមធ្យមរបស់ពិភពលោក ២.០ អង្សាសេ ក្នុងការទប់ស្កាត់គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងការកើនឡើងនៃកម្រិតទឹកមហាសមុទ្រ។
ប្រទេសជប៉ុនបានចូលជាសមាជិក ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចប្រជុំ COP22 ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទ រយៈពេល២សប្តាហ៍នៅក្នុងប្រទេសម៉ារ៉ុក ដែលមានអ្នកតំណាងមកពីជាង២០០ប្រទេសចូលរួម ក្នុងគោលនយោបាយបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
មតិយោបល់