ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនអ្នកបាត់ខ្លួនក្នុងគ្រោះរញ្ជួរដីនៅប្រទេសEcuador ១.៧០០ នាក់ខណៈពេលដែលចំនួនអ្នកស្លាប់កើនទ្បើងដល់ ៤៨០ នាក់

(Ecuador)៖ បើតាមមន្ត្រីបាននិយាយថា មនុស្សមួយចំនួន ១.៧០០ នាក់បានបាត់ខ្លួនបីថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារក្នុងប្រទេស Ecuadorកាលពីថ្ងៃអង្គារ ដែលបានបណ្ដាលឲ្យមានការភ័យខ្លាចខ្លាំងថា ចំនួនអ្នកស្លាប់អាចនឹងកើនទ្បើងបន្ត ខណៈពេលដែលចំនួនអ្នកស្លាប់កើនទ្បើងដល់ ៤៨០ នាក់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន japantimes ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។បើតាមអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Diego Fuentes បានប្រាប់អ្នកកាសែតក្នុងរដ្ឋធានីគីតូឲ្យដឹងថា ចំនួនមនុស្សបាត់ខ្លួនក្នុងបញ្ជីមាន ២០.០០០នាក់ ខណៈពេលនេះត្រូវបានស្វែងរកឃើញចំនួន ៣០០ នាក់ហើយ។

ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមផងដែរថា មកទាល់ពេលនេះ ចំនួនអ្នកស្លាប់កើនទ្បើងដល់ ៤៨០ នាក់ និងរងរបួសប្រមាណជា ២.៥៦០នាក់៕

  

មតិយោបល់