ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុក ១០.០០០នាក់ បានស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ

យូអិន: អង្គការសហប្រជាជាតិ ហៅកាត់ថា (យូអិន) បានប្រកាសឲ្យដឹងនៅថ្ងៃទី៧ មិថុនា ឆ្នាំ២០១៦នេះថា
មនុស្សជាង ១០.០០០នាក់បានស្លាប់ដែលបានព្យាយាមធ្វើដំណើរគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់តំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៤។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Adrian Edwards បានប្រាប់អ្នកកាសែតថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ មានមនុស្សស្លាប់ ១០.០០០នាក់ ដែលបានស្លាប់ដោយសារឆ្លងកាត់សមុទ្រមួយនេះ ដែលបង្កឡើងដោយកត្តាជិះទូកផ្ទុក លើសចំណុះរបស់ឈ្នួញដែលចង់គេងចំណេញ និងគ្រោះថ្នាក់ធម្មជាតិជាដើម។

ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក៏មានចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់នៅទូទាំង សមុទ្រមេឌីទែរ៉ាណេផងដែរ៕

ghghgh

មតិយោបល់