ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ យល់ព្រមដោះស្រាយ​បញ្ហា ​ជាមួយ​អាមេរិកដោយបើកចំហ ក្រោយលោក ត្រាំ ​លុបចោល​កិច្ចប្រជុំ​កំពូល​ នៅសឹង្ហបុរី

កូរ៉េៈ អនុរដ្ឋមន្ត្រី​ការបរទេស​រ​កូរ៉េខាងជើង ​លោក គីម ក្យេ ក្វាន់ បាន​និយាយថា រដ្ឋាភិបាលខ្លួន យល់ព្រម​ដោះស្រាយ​បញ្ហា ដោយបើកចំហ​គ្រប់ពេលវេលា ជាមួយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

ការលើកទ្បើងនេះ ​បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​លុបចោល​កិច្ចប្រជុំ​កំពូល រវាងលោក និងលោក គីម ជុង​អ៊ុន នៅប្រទេសសឹង្ហបុរី នាថ្ងៃទី១២ ​ខែមិថុនា​ ខាងមុខ​។​

អនុរដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា «ក្រុងព្យុងយ៉ាង គោរព​យ៉ាងខ្លាំង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​លោក​ ត្រាំ ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បង្កើត​កិច្ចប្រជុំ​កំពូល​​ជា​ប្រវត្តិសាស្ត្រ​ រវាងប្រទេសទាំងពីរ។

ដោយលោកបានបញ្ជាក់ជាថ្មី​ម្តង​ទៀតថា ប្រទេសខ្លួន នឹងបើកចំហគ្រប់​មធ្យោបាយ​​ ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ៕

មតិយោបល់