វៀតណាមៈនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអនុម័តសំណើស្តីពីការដោះលែងអ្នកទោសនៅមុនពេលកំណត់ ចំនួន ២០.០០០ នាក់ នៅមុនដើមឆ្នាំ២០១៨នេះ ដើម្បីកាត់បន្ថយការចំណាយថវិការជាតិ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៨ ខែកក្កដានេះ។
រាយការណ៍វិទ្យុរដ្ឋរបស់វៀតណាមបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោងតាមសំណើមួយនេះ ក្រសួងសន្តិសុខសាធារណៈត្រូវបានរៀបចំដើម្បីសម្របសម្រួលទៅតុលាការកំពូលរបស់វៀតណាម និងភ្នាក់ងារពាក់ព័ន្ធដើម្បីអនុវត្តការដោះលែងតាមលក្ខខ័ណ្អ្ននៃអ្នកទោស ដោយផ្អែកលើមូលដ្ឋានប្រចាំត្រីមាស។
អ្នកទោសដែលត្រូវដោះលែងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំងឺធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ ក្មេងអាយុក្រោម៣៦ខែ អ្នកទោសដែលត្រូវធ្វើការដើម្បីចិញ្ចឹមគ្រួសារ និងអ្នកទោសកម្រិតស្រាល ។
តាមការប៉ានស្មាន ការចំណាយជាមធ្យមសម្រាប់អ្នកទោសម្នាក់ប្រចាំឆ្នាំកើនដល់ជិត ៤៤៨ដុល្លារសហរដ្ឋអាមេរិក ហើយតាមរយ:ការដោះលែងអ្នកទោសនេហគេអាចជួយសន្សំសំចៃថវិការជាតិបាន ៨.៩៧លានដុល្លារអាមេរិក ៕
មតិយោបល់