ប្រេស៊ីល: នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនយក្ស Global BHP Billiton Ltd បាននិយាយថា ខ្លួននឹងបញ្ចេញគណនីជាទឹកប្រាក់ ១,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក
ដើម្បីជួយគ្របដណ្តប់ការចំណាយនៃគ្រោះមហន្តរាយអណ្តូងរ៉ែ Samarco ដែលបានបណ្តាលឱ្យមាន មនុស្សស្លាប់នៅប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីបីថ្នាក់នៅក្នុងគម្រោង Samarco បានដួលរលំនៅក្នុងខែវិច្ឆិកាឆ្នាំមុន ដោយបានបំផ្លាញភូមិនិងទីប្រជុំជនក្បែរនោះ បានសម្លាប់មនុស្សចំនួន ១៩នាក់និងមុនស្សជាងមួយភាគ បួនលាននាក់គ្មានទឹកផឹកស្អាតប្រើប្រាស់។ Samarco គឺជាការបណ្តាក់ទុនរួមគ្នាមួយចំណែកស្មើគ្នាជា មួយនឹង Vale របស់ប្រទេសប្រេស៊ីល៕
មតិយោបល់