ធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវបន្ថែម នៅខេត្តកំពង់ ព្រៃវែង តាកែវ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ។
ធនាគារអភិវឌ្ឍន៍ជនបទ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើ គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាភិបាល ក្នុង៖
ខេត្តកំពង់ធំ៖
១.ក្រុមហ៊ុន Amru Rice Cambodia ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន International Rice Engineering ជាភាគី ទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូវ ខ្នាត ២៤ម៉ោង ១៥០០តោន។
២.ក្រុមហ៊ុន Amru Rice Cambodia ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Y-VAN Service ទទួលបន្ទុកលើការគូរប្លង់ និងសាងសង់ឃ្លាំងស្តុកស្រូវចំនួន ៥០០០០តោន និងឡសម្ងួតស្រូវចំនួន ១៥០០តោន។
ខេត្តព្រៃវែង និងតាកែវ
៣.ក្រុមហ៊ុន Khmer Foods Group ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Noyakong Group ដែលជាភាគីទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូ វខ្នាត ២៤ម៉ោង ១៥០០តោន។
៤.ក្រុមហ៊ុន Khmer Foods Group ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Y-VAN Service ទទួលបន្ទុកលើការគូរប្លង់ និងសាងសង់ឃ្លាំងស្តុកស្រូវចំនួន ៥០០០០តោន និងឡសម្ងួតស្រូវចំនួន ១៥០០តោន។
គម្រោងនេះ ក៏មានការគំាទ្រពី ធនាគារឯកជន និងមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះបើសិនជាមិនមានឡសម្ងួត និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបាន ប្រកបដោយគុណភាពខ្ពស់៕
មតិយោបល់