(ក្រុងគីតូ)៖ ខណៈពេលដែលចំនួនមនុស្សស្លាប់នៅប្រទេស Ecuador បានកើនទ្បើង ៤៨០នាក់ និងរងរបួសប្រមាណជា ២.៥៦០នាក់ ព្រមទាំងអ្នកបាត់ខ្លួនចំនួន ១.៧០០ នាក់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យនៃប្រទេស Ecuador មកទល់ពេលនេះ ក៏បានលេចឮព័ត៍មានថ្មីមួយទៀតថា មានគ្រោះរញ្ជួយដីថ្មីកម្រិត ៥,៩ វ៉ិចទ័រ បានវាយប្រហារជិតឆ្នេរសមុទ្រនៃប្រទេសនេះ ដែលបានបណ្ដាលឲ្យញ័រដល់ទីក្រុងគីតូ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន Breaking News ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចប៉ាន់ប្រមាណថា គ្រោះរញ្ជួយថ្មីនេះ នឹងបង្កជាផលប៉ះពាល់អ្វីបន្ថែមទៀត សម្រាប់ប្រជាជាតិក្នុងប្រទេសមួយនេះនៅទ្បើយទេ៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់