ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនអ្នកលក់និងអ្នកចែកចាយបន្តបាន២នាក់ដកហូតថ្នាំញៀនច្រើនកញ្ចប់ នៅដូនពេញ

ភ្នំពេញ=កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចេញប្រតិបត្តិការក្តៅចាប់បង្រ្កាបគ្រឿងញៀនមួយសំបុកមានទាំងមេក្លោងធំនិងអ្នកទទួលយកទៅចែកចាយបន្តរបានចំនួន២នាកកស្រីទាំងអស់ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំផងដែ។
សមត្ថកិច្ចកងរាជាអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថាប្រតិបត្តិការចាប់បង្រ្កាបលើកទី១ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ ចំណុចផ្លូវ១៧៨កែង៦៣ សង្កាត់ផ្សារថ្មី៣ អ.ហ ដូនពេញបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីគ្រឿងញៀន

 ១.ឈ្មោះ សុខ មុី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះមិនចាំលេខផ្លូវសាលាដែក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ចំណែកវត្ថុតាងចាប់យករួមមានម្ស៉ៅក្រាមថ្លាសចំនួន០៦កញ្ចប់ទូរស័ព្ទម៉ាកណូគាអិនចុចពិល០១គ្រឿង លេខ ០៨៦ ៧៧១០៤៩។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនឈ្មោះ សុខ មុី ភេទស្រី ដែលមានគ្រឿងញៀន៦កញ្ចប់នៅចំណុចផ្លូវ១៧៨កែង៦៣ សង្កាត់ផ្សារថ្មី៣ វេលាម៉ោង១៥:៣០រួចមកលុះវេលាម៉ោង១៧ល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ ចំណុចផ្ទះទឹក គ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវរួចហើយនោះ អ.ហ ដូនពេញបានបន្តសហការជាមួយ អ.ហ ខណ្ឌឫស្សីកែវដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យគ្រឿងញៀនអ.ហ រាជធានី និងលោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរងអ.ហ ដូនពេញ ឈានទៅបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ករណីចែកចាយគ្រឿងញៀន

ឈ្មោះ ឃុន ស្រីពៅ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ដោយដកហូតវត្ថុតាងម្ស៉ៅក្រាមសថ្លាចំនួន៣៣កញ្ចប់ ថ្នាំគ្រាប់ពណ៌ខៀវ០២គ្រាប់ ដបជក់០២ ជញ្ជីងថ្លឹង០២ ដែកកេះ០៦ ថង់ច្រកគ្រឿងញៀនមួយចំនួនមួយនិង

 ប្រាក់រៀល៦០០០០រៀលប្រាក់ដុល្លា០៦$ទូរស័ព្ទ០៣គ្រឿងខូច។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថាចំពោះវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ដែលដកហូតពីក្រុមជនសង្ស័យនេះរួមទាំងជនសង្ស័យទាំង០២នាក់នោះផងបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដើម្បីឲ្យជំនាញកសាងសំណំុរឿងបញ្ជូនទៅតុលាការ៕

  
  
  
  
  
  
  
  
  
  
  
  
  
  

មតិយោបល់