កណ្តាល=ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលាស្រុកស្អាង បានរៀបចំពិធី ប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាល នៃគណ:អភិបាលស្រុកស្អាង ក្រោមអធិបតីភាពលោក ម៉ៅ ភារុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល លោក ទី សុគន្ធ អនុប្រធានទី១គណ:ពង្រឹងមូលដ្ឋាន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាង៤០០នាក់ ។
បើយោងតាមអនុក្រឹត្តស្តីពី ការតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ បានសំរេចតែងតាំង លោក ញឹម វណ្ណឌឹន ឋានន្តរសក្តិ័ វរមន្ត្រីថ្នាក់លេខ២ ជាអភិបាល នៃគណះអភិបាល ស្រុកស្អាង ជំនួសលោក ខឹម ចន្ទ័គិរី ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តកណ្តាល។
ព័ត៌មានជាតិ
មតិយោបល់