រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពន្លឿនកិច្ចព្រមព្រៀងមួយ ស្ដីពីការផ្តល់ប្រព័ន្ធការពារមីស៊ីល S-400 ដែលបានទិញដោយតួកគីពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
លោក ពូទីន បានធ្វើការកត់សម្គាល់យ៉ាងដូច្នោះ នៅឯសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារនេះ ជាមួយសមភាគីរបស់លោក គឺប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅទីក្រុងអាន់ការ៉ា។
ដោយលោកបាននិយាយថា «បន្ទាប់កិច្ចពិភាក្សា ក៏ដូចជាការស្នើសុំពីដៃគូ និងប្រទេសជាមិត្តរបស់រុស្ស៊ី យើងបានធ្វើការសម្រេចចិត្ត ដើម្បីបង្កើនល្បឿនពេលវេលា នៃការផ្តល់នូវប្រព័ន្ធការពារមីស៊ីល ទៅឲ្យភាគីតួកគីប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត» ។
សូមជំរាបថា បើតាមរបាយការណ៍ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយនេះ គិតជាទឹកប្រាក់មានតម្លៃប្រហែល ២ ពាន់លានដុល្លារឯណ្ណោះ៕
មតិយោបល់