ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆ្មាំតំបន់ឆ្នេរសមុទ្ររឹបអូសថ្នាំញៀណកូកាអ៊ីន២,២៩ តោន

កូស្តារីកាៈ សេវាឆ្មាំល្បាតឆ្នេរសមុទ្រជាតិប្រទេស កូស្តារីកា បានរឹបអូសយកកូកាអ៊ីន២,២៩ តោននៅឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិចកាលពីថ្ងៃព្រហស្បតិ៍នៃនេះ នៅពេល ថ្នាំញៀនត្រូវបានគេដឹកនៅក្នុងទូកនេសាទ។នេះបើយោងតាមសារព័ត៌មានស៊ីdនហួចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។

ក្រសួងសន្តិសុខសាធារណៈបានដំណឹងថានាវានេះត្រូវបានស្ទាក់ចាប់នៅឆ្នេរសមុទ្រនៃតំបន់ Cabo Blanco ចម្ងាយ១២០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី San Jose ។ នាវាកំពុងបើកបរមួយត្រូវបានរកឃើញផ្ទុកថ្នាំញៀណកូកាអ៊ីនចំនួន ១៦៤កញ្ចប់ ទម្ងន់សរុប ២.២៩៦ គីឡូក្រាម។

នាវានេសាទកូស្តារីកាដែលមានឈ្មោះ “Costa del Sol Z” កំពុងត្រូវបានបើកបរដោយបុរសជនជាតិ Nicaraguan បីនាក់ និង ជនជាតិកូស្តារីកា ម្នាក់។

ស្ថាប័នរដ្ឋាភិបាលបានពបញ្ជាក់ថា នាវិកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅការិយាល័យរាជអាជ្ញារដ្ឋ ជាទីកន្លែងដែលពួកគេប្រឈមមុខនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំពីបទ ជួញដូរថ្នាំញៀនអន្តរជាតិ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ អាជ្ញាធរបានរាយការណ៍ថាប្រទេស កូស្តារីកាបាន រឹបអូសថ្នាំញៀនកូកាអ៊ីននៅក្នុងការវាយឆ្មក់នានា ចំនួន ១០តោន៕

miami-cocaine-1

មតិយោបល់