ព័ត៌មានជាតិ

ចុះបង្ក្រាបក្រុមចោរកាច់កម៉ូតូ និងគ្រឿងញៀន៣នាក់ ដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបក្រុមចោរកាច់កម៉ូតូ និងចែកចាយគ្រឿងញៀនចំនួន៣នាក់ ស្ថិតនៅចំណុចផ្ទះជួលលេខ២៨A ក្រុមទី៣ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ព្រមទាំងដកហូតថ្នាំញៀន

និងវត្ថុតាងមួយចំនួនទៀត។

លោក ហួរ ម៉េងវ៉ាង អធិការងនគរបាលខណ្ឌមានជ័យ បានដឹងថា កម្លាំងនគបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ តេងស៊ីណូ និងមានការសម្របសម្រួលតាមច្បាប់ពីលោក តុង ឈាងឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតចុះទៅឆែកឆេរបន្ទប់ផ្ទះជួលខាងលើ របស់ជនសង្ស័យ ដែលមានការពាក់ព័ន្ធ ករណីទទួលផលចោរកម្ម និងសារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ រុណ មុន្នី អាយុ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី២.ឈ្មោះ ជុំ សេរីវុធ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល ខណ្ឌដង្កោ និងទី៣.ឈ្មោះ ចាន់ សុភា ភេទស្រី អាយុ៣០ឆ្នាំមុខរបរ បម្រើការងារ នៅKTVស្នាក់នៅកន្លែងកើតហេតុ។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ម៉ូតូចំនួន០២គ្រឿង ស្លាកលេខម៉ូតូចំនួន៥បន្ទះ និងសម្ភារម៉ូតូមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន ទៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំបន្តទៀត៕

photo_2016-07-29_08-55-05

photo_2016-07-29_08-55-10

photo_2016-07-29_08-55-14

photo_2016-07-29_08-55-20

photo_2016-07-29_08-55-26

មតិយោបល់