បារាំងៈ ទីភ្នាក់ងារទំនាក់ទំនងព័ត៌មាន AMAQ រដ្ឋអ៊ីស្លាម កាលពីថ្ងៃព្រហស្បតិ៍ បានចេញនូវវីដេអូមួយ បង្ហាញបុរសពីរនាក់ ដែលបានវាយប្រហារភាគខាងជើងព្រះវិហារមួយ នៅប្រទេសបារាំង ក្នុងសប្តាហ៍នេះ ដោយពួកគេបានជំរុញឲ្យពលរដ្ឋម៉ូស្លីមទាំងអស់ ចូលរួមបំផ្លាញប្រទេសនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងវីដេអូដែលបានថតទុកជាមុន ដោយលោក Abdel-Malik Nabir Petitjean ត្រូវបានគេកំណត់ អត្តសញ្ញាណផ្លូវការថា ជាម្នាក់ក្នុងចំណោមបុរស ដែលបានវាយប្រហារព្រះវិហារ នៅមុនពេលត្រូវបានបាញ់ សម្លាប់ដោយប៉ូលិស នេះបើតាមបានថ្លែងរបស់ប្រធានាធិបតីលោក Francois Hollande និងនាយករដ្ឋមន្រ្តីលោក Manuel Valls ដោយផ្ទាល់។
«ពេលវេលាផ្លាស់ប្តូរមកដល់ហើយ។ ដល់វេនអ្នកឯងត្រូវឈឺចាប់ដូចនឹងអ្វី ដែលអ្នកធ្លាប់ធ្វើឲ្យបងប្អូន ប្រុសស្រីរបស់យើងទទួលការឈឺចាប់។ យើងនឹងបំផ្លាញប្រទេសរបស់អ្នក» នេះជាសម្ដីរបស់បុរសម្នាក់ ឈ្មោះ Petitjean ក្នុងវីដេអូនោះ។
បុរសម្នាក់នោះ ថែមទាំងបាននិយាយអំពាវនាវឲ្យប្រជាជនម៉ូស្លីមទាំងអស់ ចូលរូមវាយប្រហារកងកម្លាំង ចម្រុះសម្ព័ន្ធមិត្តអន្តរជាតិ ដែលប្រយុទ្ធប្រឆាំងនឹងសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី៕
មតិយោបល់