ព័ត៌មានជាតិ

នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ

កណ្ដាលៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីវេលាម៉ោង៨និង១០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ លាស់ រុំសាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២.ឈ្មោះ តិច សៀកតៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣.ឈ្មោះ ចិត្ត រាត្រី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទី៤.ឈ្មោះ អឿន សំអាន (ភឿក) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករឡាន។ អ្នកទាំង៤ខាងលើមានទីលំនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

វត្ថុតាងដែលចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន៤កញ្ចប់តូច -ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-2046 ទូរស័ព្ទដៃម៉ាកណូគាចុចពិល ០២គ្រឿង និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី៕

photo_2016-07-29_10-21-01photo_2016-07-29_10-21-02photo_2016-07-29_10-21-04

មតិយោបល់