ព័ត៌មានសេដ្ឋកិច្ច

ផ្កាអំបិល ខេត្តកែប អាចនឹងក្លាយជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្តដូច ម្រេចកំពត

ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យលទ្ធភាពដាក់ផ្កាអំបិល ខេត្តកែប ឲ្យទៅជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត ដោយសារខេត្តកែប ជាប្រភពមិនចេះរីងស្ងួតនៃអំបិលធម្មជាតិ និងផលនេសាទសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ប្រសិនបើគោលដៅនេះបានសម្រេច វានឹងធ្វើឲ្យខេត្តកែប កាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន និងភ្ញៀវទេសចរណ៍ ដែលជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រជាជន។

ដោយអំបិល គឺជាគូនឹង ម្រេច ដូច្នេះតាមចក្ខុវិស័យរបស់រដ្ឋាភិបាល គឺជួយឲ្យខេត្តកែប មានទំនិញសម្គាល់ភូមិសាស្រ្ត ដូចខេត្តកំពតដែរ ហើយផ្កាអំបិល ជាទំនិញទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើន។

គួររម្លឹកដែរថា ការដាក់ម្រេច ជាផលិតផលសម្គាល់ភូមិសាស្រ្ត សម្រាប់ខេត្តកំពត ចំណាយពេលប្រមាណ ៥ឆ្នាំ និងថវិកាប្រមាណ ១លានអឺរ៉ូ ហើយបច្ចុប្បន្ន ម្រេចកំពត ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អឺរ៉ុប និងប្រទេសជាច្រើនក្នុងពិភពលោក៕

 

មតិយោបល់