ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីស្នើសុំឱ្យតុលាការក្រុងឡុងដ៍ ចេញបង្គាប់ឲ្យអ៊ុយក្រែនសង ៣ពាន់លាន

រុស្ស៊ី: ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញថា ខ្លួនបានស្នើសុំឱ្យតុលាការទីក្រុងឡុងដ៍ជួយដោះស្រាយលើពាក្យបណ្តឹងបំណុលរបស់អ៊ុយ ក្រែននូវចំនួនទឹកប្រាក់ ៣ពាន់លានដុល្លារអាមេរិក ស្មើនឹង ២ពាន់លានផោន ដើម្បីឲ្យតុលាការចេញ ដីការបង្គាប់ពន្លឿនឱ្យរដ្ឋាភិបាលក្រុងកៀវ សងបំណុលប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

ក្រសួងបាននិយាយបន្តថា ប្រទេសអ៊ុយក្រែនបានរួមបញ្ចូលនៅក្នុងការការពារជាតិរបស់ខ្លួននៃជម្លោះនយោបាយជាបន្តបន្ទាប់ ដែលមិនពាក់ព័ន្ធនឹងករណីនេះទេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការពិត ជម្លោះនយោបាយនោះ ដែលកូនបំណុល (អ្នកជំពាក់លុយ) បានលុយទាំងនោះប្រើប្រាស់ គឺមិនមានច្រើនជាងផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើឲ្យច្របូកច្របល់បញ្ហាជាច្រើន តាមដែលអាចធ្វើទៅបាននោះ។ សេចក្តីសម្រេចរបស់តុលាការនេះ អាចពន្លឿនឱ្យបានឆាប់នៅដើមឆ្នាំ២០១៧៕

Court in London

មតិយោបល់