ភ្នំពេញៈ នៅថ្ងៃទី១ ដែលជាថ្ងៃចាប់ផ្ដើមខែថ្មី គឺខែសីហា ឆ្នាំ២០១៦នេះ អគ្គិសនីកំពង់ចាម ស្វាគមន៍ដោយការផ្ដាច់ភ្លើងពេញមួយព្រឹក ដើម្បីដំឡើងឧបករណ៍ Auto Recloser នៅលើខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ចំណុចគល់ស្ពានថ្មថ្មគោល។ នេះជាជូនដំណឹងរបស់អគ្គិសនីកំពង់ចាម មុននេះបន្តិច។
អគ្គិសនីកំពង់ចាម បន្តឲ្យដឹងថា ចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ អង្គភាពមួយនេះ នឹងផ្ដាច់ភ្លើងនៅតំបន់ ទី១ នៅប៉ុស្ដិ៍ P74 P76 P77 P68 P69 PS01 PS02 PS03 PS04 PS05 ចាប់ពីខាងមុខរោង GTS កំពង់ចាម ទៅដល់ឃុំអោង ស្រុកកំពង់សៀម និងរហូតដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងដែនអាជ្ញាប័ណ្ណសេវាករ ជីន សុហ៊ីន សេវាករ អ៊ាម ស្រេង សេវាករ ឡុង ស្រេង សេវាករ សេង គ្រី សេវាករ អេង កល្យាន សេវាករ ញ៉េប សេង និងសេវាករ ឌី ពិសី និងទី២ ចាប់ពីស្ពានបឹងរ៉ៃ ដល់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងដែនអាជ្ញាប័ណ្ណសេវាករ ហ៊ាង ពៅ និងសេវាករ ភិន ហម។
បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់