វៀតណាមៈនាយកដ្ឋានវេជ្ជសាស្ត្រការពារបានឱ្យដឹងថាកាលពីថ្ងៃសុក្រករណីពុលអាហារតិចជាងមុនក្នុងរយៈពេល ៧ខែវៀតណាមបានជួបប្រទះករណីពុលអាហារចំនួន៧២ករណី ដែលរងផលប៉ះពាល់ដល់ប្រជាជនចំនួន ២,៤១១នាក់ ក្នុងនោះមាន៦នាក់បានស្លាប់បាត់បង់ជីវិត ពីខែមករា ដល់ ខែកក្កដាខណៈពេលដែលតួលេខនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ៧៩ករណី ដែលប៉ះពាល់ដល់ប្រជាជន ២.៥៤៨នាក់ និងសម្លាប់មនុស្ស១៦នាក់ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៩ ខែកក្កដានេះ។
កាលពីខែកក្កដា មនុស្ស ២២៤នាក់ នៅប្រទេសវៀតណាមជាប់ពាក់ព័ន្ធជាមួយ ករណីពុលអាហារ១៩ករណីដេលបានឆកយកជីវិតមនុស្ស២នាក់។ប្រទេសនេះបានជួបករណីពុលអាហារ២០ករណី ដែលរងផលប៉ះពាល់ដល់ប្រជាជនចំនួន ៣៤២នាក់រួមទាំងអ្នកស្លាប់៣នាក់នៅក្នុងខែកក្កដាឆ្នាំ ២០១៥ ៕
មតិយោបល់