ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចស្រុកពញាឮ បញ្ជូនខ្លួនឪពុកបង្កើត រំលោភកូនឯង ទៅស្នងការខេត្តចាត់ការបន្តតាមច្បាប់

កណ្តាលៈ លោក ដួង តេង អធិការស្រុកពញាឮបានប្រាប់ Post News នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះថា កម្លាំងសមត្ថកិច្ចរបស់លោកបានបញ្ជូនជនសង្ស័យជាឪពុកដែលបានធ្វើសកម្មភាពរំលោកកូនស្រីបង្កើត ទៅកាន់ការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកណ្តាល ហើយនាព្រឹកនេះ ដើម្បីឱ្យថ្នាក់លើបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចធអិការដ្ឋានស្រុកពញាឮ បានឱ្យដឹងថា ឪពុកជាជនសង្ស័យរំលោកកូនស្រីខ្លួនបង្កើតមានឈ្មោះ នួន ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសាឆ្នា២០១៦ យោងតាមបណ្តឹងរបស់ឈ្មោះ ពៅ សុខន ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅភូមិប្រក់ក្ដារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាអ៊ុស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) ដែលបានដាក់ពាក្យមក ប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង ភ្លាមៗក្រោយពេលកឥតហេតុ។

គួររំឮកថា ករណីឪពុកបង្កើត ចាប់រំលោភសេពសន្ថវៈ កូនស្រីនេះបានកើតឡើងកាលពីម៉ោង ៦ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅគ្រាដែលជនរងគ្រោះបានដេកនៅលើផ្ទះរបស់ខ្លួនជាមួយឪពុកជាជនសង្ស័យឈ្មោះ នួន ពន្លក និងម្តាយឈ្មោះ ពៅ ស្រីមុំ ព្រមទាំប្អូនប្រុសបង្កើតឈ្មោះ នួន សុខប៉ិន។ នៅវេលាទាបភ្លឺឈ្មោះ ពៅ ស្រីមុំ ត្រូវជាម្ដាយបានងើបទៅរើសពងទានៅខាងក្រោមផ្ទះរបស់ខ្លួន ឆ្លៀតឱកាសនោះជនល្មើសឈ្មោះ នួន ពន្លក ត្រូវជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភកូនស្រីរបស់ខ្លួនតែម្តង ស្រាប់តែពេលនោះប្រពន្ធក៏បានមកទាន់ ក៏បានស្រែកឆោរឡោរផ្អើល និងបានទាញកាំបិតបុ័ងតោ កាប់ខាងខ្នងកាំបិតទៅលើជនសង្ស័យ ចំនួន០៣កាំបិតចំខ្នង។ រួចស្ត្រីជាប្រពន្ធឈ្មោះ ពៅ ស្រីមុំ បានទៅប្ដឹងលោកមេភូមិសុំលែងលះជនសង្ស័យ និងសុំឱ្យបងស្រីបង្កើតឈ្មោះ ពៅ សុខន ជួយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យតែម្តងទៅ៕

photo_2016-04-20_09-53-30 photo_2016-04-20_09-53-31

មតិយោបល់