ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អូស្ត្រាលីប្រកាស់លក់ដេញថ្លៃ នាវារឹបអូសផ្ទុកគ្រឿងញៀនធំបំផុត ក្នុងប្រវត្តិសាស្ត្រ

អូស្ត្រាលីៈនាវាមួយគ្រឿងជាប់ពាក់ព័ន្ធទៅនឹងថ្នាំញៀណធំបំផុតមួយក្នុងប្រវត្តិសាស្រ្ត នៃភាគខាងលិចប្រទេសអូស្រ្តាលី កំពុងត្រូវបានដាក់លក់ដេញថ្លៃលើប្រព័ន្ធអនឡាញ រយៈពេល៥ថ្ងៃ ហើយនឹងបញ្ចប់នៅថ្ងៃចន្ទ។

នាវានេះត្រូវបានគេរឹបអូសយកនៅខែឧសភា បន្ទាប់ពីអាជ្ញាធរបានរកឃើញហ្វេតំហ្វេតាមីនគ្រីស្តាល់មានតម្លៃស្មោះ ២០០ លានដុល្លារអូស្ត្រាលី (១៥០ លានដុល្លារសហរដ្ឋអាមេរិក) នៅលើនាវានោះ។

ប្រភពនិយាយថា នុស្ស 14 នាក់ត្រូវបានចោទប្រកាន់ចំពោះបទល្មើសនេះ។អ្នកនាំពាក្យប៉ូលិសសហព័ន្ធអូស្រ្តាលីបាននិយាយថាកាលពីថ្ងៃសុក្រថា ការលក់នេះត្រូវបានអនុញ្ញាតក្រោមអំណាចច្បាប់សមុទ្រអូស្រ្តាលី។

អ្នកនាំពាក្យបានបន្ថែមទៀតថា ដំណើរការនៃការលក់នឹងត្រូវបានកំណត់នៅពេលក្រោយ ប៉ុន្តែតម្លៃដែលទាញយកបានការរឹបអូសកាលពេលមុន ត្រូវបានកេយកទៅប្រើសម្រាប់ កម្មវិធីជំនួយ ដូចជា ការបង្ការឧក្រិដ្ឋកម្ម ឬ ឬការពង្រឹងច្បាប់ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ ៕

1464324787459

មតិយោបល់