បរទេស៖ ជាធម្មតាយើងគ្រប់គ្នាមិនដែលខ្វល់ខ្វាយត្រង់តំបន់ចន្លោះម្រាមជើងនោះទេ ព្រោះវាឃ្លាតឆ្ងាយពីភ្នែកពេក។ តែទោះជាយ៉ាងណា វាអាចមានគ្រោះថ្នាក់ខ្លាំងបំផុត ប្រសិនបើយើងមិនបានពិនិត្យមើលឲ្យទៀតទាត់។
តើបណ្តោលមកពីមូលហេតុអ្វី? គ្រប់គ្នាប្រហែលជាដឹងហើយថា ប្រជ្រុយមួយចំនួនដែលដុះនៅលើរាងកាយអាចបង្ហាញពីផលប៉ះពាល់ និងជំងឺមហារីកស្បែក។ ប្រភេទនៃជំងឺមហារីកស្បែកនេះ ពិតជាមានគ្រោះថ្នាក់ បើអ្នកពិនិត្យឃើញហើយមិនព្រមធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ មិនយូរមិនឆាប់ជំងឺមហារីកស្បែកនេះ នឹងអភិវឌ្ឍ ហើយក្លាយគ្រោះដែលគំរាមកំហែងដល់ជីវិត។
ដើម្បីជៀសវាងកុំឲ្យមានបញ្ហានេះកើតឡើង អ្នកគួរពិនិត្យចន្លោះម្រាមជើងឲ្យបានទៀងទាត់ ក្រែងឃើញមានដុំសាច់ ឬប្រជ្រុយកើតមានឡើង។ ប្រសិនបើអ្នកឃើញការផ្លាស់ប្តូរណាមួយភ្លាមៗ អ្នកគួរតែទៅជួយវេជ្ជបណ្ឌិតឲ្យបានឆាប់៕
មតិយោបល់