ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យរន្ធត់! អ្នកបើករថយន្តប្រធានាធិបតីរុស្ស៊ី ត្រូវស្លាប់ភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍

រុស្ស៊ីៈ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា រថយន្តផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅទីក្រុងម៉ូស្គូ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

បុរសម្នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ភ្លាមៗ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ហើយគាត់ត្រូវបាន គេស្គាល់ថា ជាអ្នកបើករថយន្តជំនិតរបស់ប្រធានាបតីរុស្ស៊ី លោកពូទីន ដែលបានបម្រើការងារអស់រយៈ ពេលជាង ៤០ ឆ្នាំមកហើយ។

បើតាមអាជ្ញាធរ បានបញ្ជាក់ថា លោក ពូទីន គឺមិនបានស្ថិតនៅក្នុងរថយន្ត អំទ្បុងពេលគ្រោះថ្នាក់នោះទេ៕

Vladimir Putin’s official car crashes

https://youtu.be/xb3HqnWvIAI

មតិយោបល់