ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន៖ ទិញកាំភ្លើងពីរុស្ស៊ី មួយដើម, រុស្ស៊ី Free ឲ្យមួយដើម ដោយឥតគិតថ្លៃ!

ម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេស រុស្ស៊ីនឹងលក់កាំភ្លើងឲ្យហ្វីលីពីន ដោយនៅក្នុងកិច្ចព្រមព្រៀងនោះ គឺទិញមួយ ថែមជួនមួយដោយឥតគិតថ្លៃ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Rodrigo Duterte នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីលោកត្រឡប់ពីកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង លីម៉ា ប្រទេស បេរ៉ូថា លោកអាចទិញកាំភ្លើងពីប្រទេស រុស្ស៊ីបាន។

លោក Duterte បាននិយាយថា ប្រធានាធិបតី វ្លាឌីមៀ ពូទីន បានប្រាប់លោកក្នុងពេលប្រជុំនៅទីក្រុង លីម៉ាថា រុស្ស៊ីរីករាយនឹងលក់អាវុធឲ្យហ្វីលីពីន ដោយទិញមួយ ថែមជូនមួយដោយឥតគិតថ្លៃ៕

download

មតិយោបល់