ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីតំឡើងវរសេនីយ៍ឯកចំនួន ៩៩នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា

តួកគី: យោធាបាននិយាយនៅថ្ងៃសុក្រថា ក្រុមប្រឹក្សាយោធាកំពូលរបស់ប្រទេស តួកគី បានដំឡើងឋានៈវរសេនីយ៍ឯកចំនួន ៩៩នាក់ ក្នុងចំណោមនោះ ក៏មានតំឡើងឧត្ដមសេនីយ៍ឬឧត្តមនាវីឯក ដោយឡែក ឧត្តមសេនីយ៍ចំនួន ៤៨នាក់ បានដាក់ចូលទៅក្នុងចូលនិវត្តន៍ ប្រចាំឆ្នាំរបស់ខ្លួន ហើយការតំឡើងទាហានសក្ដិធំៗទាំងនេះ គឺនៅមានកម្រិតតិចតួចនៅឡើយទេ បន្ទាប់ ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

លោកប្រធានាធិបតីតួកគី Tayyip Erdogan បានអនុម័តនូវការសម្រេចចិត្តសំខាន់របស់ក្រុមប្រឹក្សានេះ ក្នុងការតំឡើងប្រធានកងកម្លាំងប្រដាប់អាវុធ, មេបញ្ជាការកងទ័ពកងទ័ពជើងទឹកនិងកម្លាំងអាកាសនៅ ក្នុងការប្រកាសរបស់ពួកគេ។ កន្លងមកលោកបានបណ្តេញឧត្តមសេនីយ៍ ឬឧត្តមសេនីយឯក និងពួក​ទា​ហាន​ចេញពីការងារប្រមាណជាង ៤០ភាគរយនៃកម្លាំងសរុបទូទាំងប្រទេស។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយោធាកំពូល បានដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Binali Yildirim បន្ទាប់ពីបណ្តេញបុគ្គលិកយោធាប្រមាណជិត ១.៧០០នាក់នៅក្នុងតួនាទីរបស់ខ្លួន នៅក្នុងការចោទប្រកាន់ ចូលរួមធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥និង១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធមួយបានឱ្យដឹងថា ការតំឡើងឋានៈ រួមមាន វរសេនីយ៍ឯក ៩៩នាក់, ឧត្ដមសេនីយ៍ឬឧត្តមនាវីឯក ១៦នាក់និងមេទ័ពឬអគ្គមេបញ្ជាការ ២០​នាក់ ត្រូវបានតំឡើងក្នុងមួយឆ្នាំៗ៕

Turkey Promot Colonels

មតិយោបល់